ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ!ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (និង)ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី! (១) សាកលវិទ្យាល័យបៀលប្រាយ រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនចំពោះជ័យលាភី សម្រាប់ ៤ ៥៦៦ នាក់ នៅសាកលវិទ្យាល័យ បៀលប្រាយ។ ច្បាស់ណាស់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺការចែកសញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាត្រូវបានធ្វើ (និងមាន)និស្សិតរាប់ម៉ឺននាក់ត្រូវបានទទួលសញ្ញាបត្រ (ដែលនេះ)បង្ហាញឱ្យឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ ធនធានមនុស្ស គឺជាគន្លឹះសំខាន់នៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក្នុងនោះ សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដើរតួនាទីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ (យោងតាម)របាយការណ៍របស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការក៏បានបញ្ជាក់ហើយ មកដល់ពេលនេះសាកលវិទ្យាល័យបាន បណ្តុះបណ្តាល(និស្សិត)រហូតទៅដល់ជាង ៨៨ ០០០ នាក់ និងនិស្សិតដែលកំពុងតែបន្តការសិក្សាមាន(ចំនួន) ២៤ ៤០០ នាក់បន្ថែមទៀត។ ដូច្នេះ វឌ្ឍនភាពនៃសាកលវិទ្យាល័យ បៀលប្រាយ និយាយដោយឡែក និងនិយាយរួម សម្រាប់គ្រឹះស្ថានអប់រំទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ សរុបប្រមាណ ៤,៥៦៦ នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed